ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ពីរករណីផ្សេងគ្នាបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនិតិវិធី…
កំពង់ស្ពឺ ៖នៅយប់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ពីរករណីផ្សេងគ្នា៖
ករណីទី១៖ កាលពីម៉ោង ២:១០នាទី លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់មានឈ្មោះ យ៉ាត ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ។
+ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ២កញ្ចប់តូច កែវសំរាប់ប្រើប្រាស់គ្រឿងញៀន១
-ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១គ្រឿង។
ករណីទី២៖ កាលពីម៉ោង ០២:៣០នាទី លើផ្លូវលេខ១២៧ ភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អួន ប៊ុនជឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
+ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច
-កែវសំរាប់ប្រើប្រាស់គ្រឿងញៀន១ និងម៉ូតូ ១គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានចាត់ការតាមនិតិវិធី។



See insights and ads
Boost post
Like
Comment
Share











