បញ្ជូនមេតុងទីន អនឡាញ អឿន មូ៉លីកា មកសួរតាមបណ្ដឹងថ្មីមួយទៀត….

 

ភ្នំពេញ ៖អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៩មករា ឆ្នាំ២០២៣នេះបានបញ្ជូន មេតុងទីនអនឡាញឈ្មោះ អឿន មូលីកា ដែលកំពង់ជាប់ពន្ធធនាគារដើម្បីធ្វើការសាកសួរតាមពាក្យបណ្ដឹងថ្មីមួយទៀតដែលជាប់ពាក់ព័ន្ធអំពើឆបោក ។

នេះបើយោងតាមដីកាបង្គាប់អោយនាំខ្លួនជនជាប់ចោទអឿន ម៉ូលីកា របស់លោក សេង ម៉េងស្រ៊ុន

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពព័តិមានពីសាលាដំបូងបានបញ្ជាក់ថា សំណុំរឿងឆបោកដែលលោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន ចាត់ការនេះមានដើមបណ្ដឹងឈ្មោះ វឿន ដាវីន ភេទស្រី អាយុ២១ឆ្នាំ ជាអ្នកប្ដឹង ប៉ុន្តែមានទឹកប្រាក់ឆបោកប៉ុន្មាននោះមិនត្រូវបានដឹងទេ ។

ចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួន មេតុងទីនអនឡាញ អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រ.កាន់ពីបទ« មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺពាក់ព័ន្ធ» ចេញមូ..លប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក។

អឿន ម៉ូលីកា ភេ..ទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករ.កស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេល២ថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័..យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២តែម្តងទៅ។

តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថាឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាប.ទល្មើ..ព្រហ្មទណ្ឌចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក។ ដោយពាក្យបណ្តឹងទី១អ្នកនាង អឿន ម៉ូលីកា ចេញមូ..លប្បទានប័ត្រអត់សាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២នាង អឿន ម៉ូលីកា បានចេញមូ..លប្បទានប័ត្រអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនសង្ស័..យបានអះអាងថា ខ្ចីមិនដល់មួយខែទេ នឹងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក។

ហើយឥឡូវនេះមានបណ្ដឹងថ្មីមួយទៀតដែលប្ដឹងដោយស្ត្រីឈ្មោះ វឿន ដាវីន ពាក់ព័ន្ធនិងបទឆបោកដដែល ។

ប្រភពណ( មករា)

Leave a Reply

Your email address will not be published.