ស្គាល់មុខជនសង្ស័យដែលចាក់សម្លាប់នារីថៅកែកុងស៊ីបញ្ចាំប្លន់យកលុយ៦០ម៉ឺនដុល្លានៅណាហ្គាវើលហើយ….
ភ្នំពេញ-សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករដៃឆៅដែលចា-ក់សម្លា-ប់ប្ល-ន់នារីរូបស្រស់ដែលជាថៅកែកុស៊ីបញ្ចាំនៅណាហ្គាវើល កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅកាស៊ីណូ ណាហ្គាវើលជាន់ទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស-ពជនរងគ្រោះមានឈ្មោះ អុឹង ជុង ហ្គិច អាយុ៣៨ឆ្នាំ មុខរបរថៅកែកុងស៊ីបញ្ចាំ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក សាកស-ពជនរងគ្រោះខាងលើមានរបួសពេញដងខ្លួន ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់សហការណ៍ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌចំការមននិងកម្លាំងជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យស-ពជនរងគ្រោះដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថាស-ពនារីខាងលើនេះជាករណីឃាតកម្មចាក់សម្លាប់និងប្លន់យកទ្រព្យសម្បត្តិហើយជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ចំណែកស-ពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា។
បច្ចុប្បន្នជនសង្ស័យកំពុងតែរត់គេខ្លួនហើយសមត្ថកិច្ចកំពុងបើកប្រត្តិបត្តិការណ៍ស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករខាងលើនេះដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។













