ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១៥:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍ត្រពាំងជងនិង កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបាកាន ចុះបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចផ្ទះរបស់ឈ្មោះ ទ ថ ភេទប្រុស អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឃាត់ខ្លួនជនសង្ស័យជំនួន ០៣នាក់:
១.ឈ្មោះ ទ ថ អាយុ៤៣ឆ្នាំ ភេទប្រុស រស់នៅ ភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្ដពោធិ៍សាត់។
២.ឈ្មោះ ព អរ ភេទស្រីអាយុ៣១ឆ្នាំ រស់នៅ ភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្ត ពោធិ៍សាត់
៣.ឈ្មោះ ម ចរ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិអូរបាក្រងកណ្តាល សង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ទម្ងន់៦៨.៦៣ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ
-កូនថង់រំលែកថ្នាំមួយចំនួនធំ
-ប្រដាប់ជក់០២កំប្លេ
-ដែកកេះចំនួន០៣
-អំពូលសំរាប់ជក់ចំនួន០៤
-ទុយយោចូករំលែកថ្នាំចំនួន០២
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-កន្រ្តៃចំនួន០១
-ប្រអប់ក្រដាស់វិចខ្ចប់គ្រឿងញៀនចំនួន០១
-កាបូបក្រណាត់ពណ៌ខ្មៅលាយលឿងចំនួន០១
-លុយដុល្លារចំនួន១០០ ដុល្លារ លុយខ្មែរចំនួន២៥០.០០០ រៀល
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានចាត់កាតាមនីតិវិធី ។













