ចោរឆក់កាបូបដៃពីជនរងគ្រោះជិះម៉ូតូកង់បីឥណ្ឌាមិនបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីការបង្ក្រាបបានភ្លាមៗ…

 

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​២៣:១០នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​ព្រះនរោត្តម​ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ពេលនោះក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាព​ឆក់កាបូបយួរដៃពីបុរសរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច​ នៅចំមុខធនាគារសៃហ្គន-ហាណូយ​ កម្ពុជា។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញ ​ឃាត់ខ្លួនជនសង្ស័យបាន០៤នាក់ នៅចំណុចផ្លូវលេខ៦៣កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ នឹងបន្តប្រដេញឃាត់ជនសង្ស័យបានចំនួន០២នាក់ទៀត​ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី​ មុខក្រសួងកាពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនសង្ស័យមាន៖

១.ឈ្មោះ​ ប៉ុន​ ជិន​វង្ស​ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ១១៧ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ (បិទគូទ)

២.ឈ្មោះ​ សួន​ ប៊ុនលាភ​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅផ្ទះលេខ០២​ ផ្លូវលេខ១៣១​ បុរីពិភពថ្មីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(បិទគូទ)

៣.ឈ្មោះ​ ប៉ុន​ រុលចក្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ១១៧ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ដៃដល់)

៤.ឈ្មោះ​ សេង​ សុធា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកបេីក)។

សម្ភារដកហូតមាន៖

-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KU-9636(របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KG-1863(របស់ជនសង្ស័យ)។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

Leave a Reply

Your email address will not be published.