ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ជាក់ស្តែងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

 រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២០និង៣០នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀន និង ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង បានសហការណ៍ជាមួយគណះបញ្ជាការឯកភាពខ័ណ្ឌទួលគោក ដឹកនាំដោយលោកអភិបាលរង សុឹម សុផង់ បានចុះធ្វើរដ្នបាលនៅចំណុចដីឡូលេខ ៥៤ ផ្លូវ២៤៧ក្រុម២៧ភូមិ១០សង្កាត់បឹងសាឡាងបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន០៧នាក់ជាក់ស្តែងកំពុងប្រេីប្រាស់គ្រឿងញៀន។

*ជនសង្សយ័ ៖

១. ឈ្មោះ ហម សាវុធ ហៅ វុធភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ( វិជ្ជមាន សារធាតុញៀន )

២. ឈ្មោះ ឆេង សុខឡេងហៅ ខ្វេ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ( វិជ្ជមាន សារធាតុញៀន)

៣. ឈ្មោះ ធូសាគុំ ហៅសិដ្ធភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ

( វិជ្ជមាន សារធាតុញៀន)

៤-ឈ្មោះ ហម វុត្ថា ហៅ ចាម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

ស្នាក់នៅមិនពិតប្រាកដ

(វិជ្ជមាន សារធាតុញៀន)

៥-ឈ្មោះ នាយ ពិចិត្រ ហៅ ចិត្រ ភេទ ប្រុស អាយុ៣៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ

(វិជ្ជមានសារធាតុញៀនក្នុងទឹកនោម)

៦-ឈ្មោះ វ៉ាន់ សីហា ហៅ សីហា ភេទប្រុស អាយុ ២៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ

(វិជ្ជមាន សារធាតុញៀន)

៧-ឈ្មោះ ង៉ែត គឹមហឿង ហៅ ភាព ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ

(វិជ្ជមាន សាធាតុញៀន)

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

 

Leave a Reply

Your email address will not be published.