ហួសចិត្ត!នារីរូបស្រស់ម្នាក់បើករថយន្តបុកគេហើយឆ្លើយថាអត់ដឹងអីផង…

 
ភ្នំពេញ ៖ នារីម្នាក់បើករថយន្តម៉ាក់MORNINGមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ2IQ-8775 បង្កគ្រោះថ្នាច់ចរាចរណ៍នៅចំណុចស្តុបទូតចិនផ្លូវម៉ៅសេងទុង សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកងដោយបុករថយន្តឡិចស៊ីសRX300មួយគ្រឿងរងការខូចខាត តែនារីដែលជាអ្នកបើកបររថយន្តបង្កខាងលើមិនខ្ចីឈប់ដោះស្រាយជាមួយម្ចាស់រថយន្តឡិចស៊ីសនោះទេ នៅតែព្យាយាមបើករថយន្តទាំងស្ថានភាពស្រវឹង លុះមកដល់ចំនុចស្តុបចេនឡាផ្លូវ២១៧កែងនិងផ្លូវម៉ៅសេងទុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ក៏បានបង្កគ្រោះថ្នាក់មួយករណីទៀតដោយបុកអ្នកជិះម៉ូតូបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសចំណែកម៉ូតូហុងដាសេ១២៥មួយគ្រឿងរងការខូចខាតយ៉ាងដំណំ ហើយរថយន្តខាងលើរងការខូចខាតផ្នែកខាងមុខទៅមុខលែងរួចទើបនារីដែលជាអ្នកបើកបរបើកទ្វាររថយន្តចុះមកហើយប្រាប់ថាគាត់អត់ដឹងជិះបុកអីផង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌទួលគោកសហការនិងកម្លាំងនគរបាលខណ្ឌបឹងកេងកងនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកស្ទូចយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published.