ករណីក្មេងទំនើង៥នាក់ រួមគ្នារំលោភក្មេងស្រីអាយុ១២ឆ្នាំម្នាក់ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ…

 

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មានករណីរំលោភសេពសន្ថវៈលើក្មេងស្រីជនរងគ្រោះ អាយុ១២ឆ្នាំ បង្កឡើងដោយជនសង្ស័យចំនួន៥នាក់ កើតឡើងត្រង់ចំណុចផ្ទះជួលលេខ៣១ ផ្លូវលេខ១៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសហការ។ លុះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន។

ជនសង្ស័យចំនួន៥នាក់មាន ៖

១.ឈ្មោះ ឈួន គីមឡេង អាយុ២១ឆ្នាំ

២.ឈ្មោះ ខន បុរី អាយុ១៤ឆ្នាំ

៣.ឈ្មោះ ហ៊ន វីរះយុទ្ធ អាយុ១៦ឆ្នាំ

៤.ឈ្មោះ ខន វីរះ អាយុ១៣ឆ្នាំ ឃាត់ខ្លួនត្រង់ចំណុច ឃុំព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

៥.ឈ្មោះ លី គឹមលី អាយុ១៦ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុច សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

 

 

Leave a Reply

Your email address will not be published.