តូចចិត្តនិងស្រីស្នេហ៍សុំបែកយុវជនដែលអ្នកលក់ក្រួចអាំងម្នាក់បានសម្រចចិត្តច-ងកសម្លា-ប់ខ្-លួនចោលម្តាយជាទីស្រលាញ់…

ភ្នំពេញ ៖ យុវជនម្នាក់បានសម្រេចចិត្តច-ងក-ធ្វើអត្តឃា-តសម្លា-ប់ខ្លួននៅបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង ០០នាទីព្រឹកថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២៤ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងភូមិព្រៃទាទី១សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
យុវជនដែលបានច-ងកសម្លា-ប់ខ្លួ-នមានឈ្មោះចាន់ តារា.អាយុ ២៥ឆ្នាំមុខរបរជាអ្នកលក់ក្រួចអាំង.ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តស្វាយរៀង។
បើយោងតាមសម្ដីស្ត្រីជាម្ដាយបានបង្ហើបឲ្យដឹងថា-កូនប្រុសរបស់បានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដោយមួយរយ:ចុងក្រោយនេះកូនប្រុសរបស់គាត់បានប្រាប់គាត់ថាម៉ែអើយកូនសេដណាស់កូនលែងចង់រស់នៅទៀតហើយ ព្រោះនារីដែលកូនស្រលាញ់គេសុំបែកផ្លូវពីកូនហើយម៉ែ លុះព្រឹកថ្ងៃកើតហេតុ រូបគាត់ក៏បានដើរទៅគោះទ្វារហៅកូនប្រុសរបស់គាត់ឲ្យមកលក់ក្រួច ក៏ប្រទះឃើញកូនប្រុសរបស់គាត់ចងកនៅបន្ទប់ទឹកស្លាប់បាត់ទៅហើយទើបបង្កឲ្យមានការភ្ញាក់ផ្អើល.នឹងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍ចិនជ័យ.និងកម្លាំងការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសព.ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថាសពយុវជនខាងលើពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
ហើយសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.