ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងបានបាក់ស្រុតចូលទឹកស្ទឹងព្រែកត្នោតក្រោយពីទឹកស្ទឹងបានស្រកចុះទៅវិញ..

 

ភ្នំពេញ: ក្រោយទឹកស្ទឹងព្រែកត្នោតបានស្រកទៅវិញផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នងបានបាក់ស្រុតរលំចូលទឹករស្ទឹងព្រែកត្នោតរងការខូចខាតនិងទ្រព្យសម្បិត្តិផ្សេងទៀតតែមិនបណ្តាលអោយមនុស្សរង់របួសឬគ្រោះថ្នាក់ដល់ជីវិតឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១១នឹង៥០នាទីថ្ងៃទី១៨ខែមករាឆ្នាំ២០២៣ ស្ថិតនៅភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានអោយដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង ស្មើ០៥គ្រួសារ ដែលបានបាក់រអិលចូលទឹកស្ទឹងរួមមាន:

 ១.ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០១នាក់ ប្រុស០៣នាក់ ផ្ទះសង់ពីដែកនិងប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ គុណ 11ម៉ែត្រ លុយចំនួន ២០០០ដុល្លា ផ្លាកទីន ១ដំឡឹង ប្លង់ដី ២ប័ណ្ណ និងសំភារៈប្រើប្រាស់ផ្សេងៗត្រូវបានបាត់បង់។

 ២.ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០៣នាក់ ប្រុស០១នាក់ ផ្ទះសង់ពីដែកប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ គុណ11ម៉ែត្រ បាត់បង់លុយចំនួន ១០០០ដុល្លានិងសំភារៈប្រើប្រាស់ផ្សេងៗ។

    ៣.ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មានសមាជិក ០៣នាក់ ស្រី ០២នាក់ ប្រុស០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ 11ម៉ែត្រ បានបាត់បង់លុយចំនួន ១៥០០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗទៀត។

    ៤.ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ឆ្នាំ មានសមាជិក ០១នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១៤ម៉ែត្របាត់លុយចំនួន ១៥០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ។

 ៥.ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មានសមាជិក ០៦នាក់ ស្រី ០១នាក់ ប្រុស០៥នាក់ ផ្ទះសង់ពីដែកនិងប្រក់ស័ង្កសី ទំហំ ៥ ម៉ែត្រគុណ៩ម៉ែត្រ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។

ករណីបាក់ស្រុតផ្ទះប្រជាពលរដ្ឋខាងលើនេះដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

Leave a Reply

Your email address will not be published.