ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
ពោធិ៍សាត់ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣០នាទីយប់ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកវ.ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ កម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាល លលកស សហការជាមួយកម្លាំងប្រជាការពារ ដឹកនាំដោយលោកវ.ត្រី មៀច ខុន្នី បានចុះល្បាតក្នុងភូមិសាស្រ្ត លុះជិះល្បាតដល់ចំណុចភូមិខ្មារ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖
១.ឈ្មោះ ឃិន តុត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិខ្មារ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
២.ឈ្មោះ សេង វាសនា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្នួលតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សម្ភារៈវត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ទម្ងន់ថ្នាំ០.០៦ក្រាម(គិតសាច់ថ្នាំ)
-ឧបករណ៍ជក់ថ្នាំញៀនចំនួប០១កំប្លេ
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកម្លាំងជំនាញបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនិតិវិធី។













