ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង១១:៤០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងសហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដឹកនាំដោយលោកគ្រី សីហា ព្រះអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ បានបង្ក្រាបករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ ករណី នៅចំណុចខ្សាច់សផ្ទះជនសង្ស័យស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ៖
១.ឈ្មោះ អ៊ុត. តាក់ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ម្ចាស់ផ្ទះ)។
២.ឈ្មោះ លី លីន ហៅបារាំងភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
៣.ឈ្មោះ ស៊ឹម រ៉ូភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
៤.ឈ្មោះ មៀច តូ ភេទប្រុស អាយុ៧៤ឆ្នាំរស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
+សម្ភារៈវត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសាធាតុញៀនចំនួន ០១កញ្ចប់ធំ ទម្ងន់សាច់ថ្នាំ ៣០.៤៤ក្រាម
-ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង
-ទូរស័ព្ទចំនួន៦គ្រឿង(ចុចថាច់ចំនួន ០៤រឿង ចុចពិលចំនួន២គ្រឿង)
– ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួនធំ
– ម៉ាស៊ីនអាឈើចំនួន ០១គ្រឿង
– កាបូបស្ពាយចំហៀងពណ៍ខ្មៅចំនួន០១
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១
– កាតវ៉ាក់សាំងចំនួន១
– ថង់ដៃពណ៌ខ្មៅចំនួន២
– កូនកំប៉ុងជ័រសម្រាប់ច្រកថ្នាំញៀនចំនួន១
– ម៉ូតូចំនួន២គ្រឿង
-លុយខ្មែរចំនួន២៥០០០០៛
– ដែកកេះចំនួន១, អំពូលសម្រាប់ជក់ថ្នាំញៀនចំនួន១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕












