មុខសញ្ញាឆក់សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន…
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធិ នាយរងការិយាល័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី (ឆក់) នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចបណ្តោយមហាវិថីម៉ៅសេងទុង មុខហាងកាហ្វេប្រោន(Brown) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលជាមុខសញ្ញាឆក់សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់៖
១.ឈ្មោះ ណារិទ្ធ រាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៦ ក្រុម៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
២.ឈ្មោះ ឃុន មូលីសុីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៦អាអឺ៣ ផ្លូវសុធារស់ សង្កាត់ជ័យជំនះ ខណ្ធដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលេី កំពុងធ្វេីការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕












