កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…

កំពង់ចាម ៖ ដោយយោងបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង១៥:៤០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦ នាក់ និងចាប់យកវត្ថុតាងរួមមាន ៖
– ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ ទម្ងន់ ១.៧១ក្រាម
– ទូរស័ព្ទដៃចំនួន០៣គ្រឿង
– វត្ថុតាងប្រើប្រាស់និងថង់ប្លាស្ទិកសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
– ម៉ូតូម៉ាកសង់កូរ៉េចំនួន ០១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។

Leave a Reply

Your email address will not be published.