កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី អំពើបង្ខាំងមនុស្សខុសច្បាប់ (យកក្រណាត់ចងដៃជើង រុំមាត់ និងភ្នែក វាយដំ ទុកនៅក្នុងបន្ទប់ខុនដូរ)…

 

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី៖ អំពើបង្ខាំងមនុស្សខុសច្បាប់(យកក្រណាត់ចងដៃជើង រុំមាត់ និងភ្នែក វាយដំ ទុកនៅក្នុងបន្ទប់ខុនដូរ) នៅចំណុចក្នុងបន្ទប់លេខ១៩០៧ ជាន់ទី១៩ នៃខុនដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖

១.ឈ្មោះ SABTAIN BIN NASIR ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរ ទេសចរណ៍ ស្នាក់នៅខុនដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២.ឈ្មោះ SYED ALI HUSSAIN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរ ទេសចរណ៍ ស្នាក់នៅខុនដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ ភូមិ+សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ៖

១.ឈ្មោះ MAHAMAMD SAAD ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌា

២.ឈ្មោះ SUJIT KUMAR ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌា

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។

Leave a Reply

Your email address will not be published.