កម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុកគិរីវង់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានមុខសញ្ញា (ផ្ញើរថ្នាំញៀនចំនួនមួយកញ្ចប់ដាក់ក្នុងស៊ឺមីឯកសារ ពីតៃកុងតាក់ស៊ី ) …
តាកែវ ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២ នឹង២៥នាទី កម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុកគិរីវង់ បានទទួលម្សៅក្រាមថ្លាពណ៌ ស ចំនួនមួយកញ្ចប់ដាក់ក្នុងស៊ឺមីឯកសារពីតៃកុងតាក់ស៊ី ។
បន្ទាប់មកលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក សុំគោលការណ៍លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ហើយបានបញ្ជាឲ្យលោកវរសេនីយ៍ទោ ហៀម ស្រ៊ីម អធិការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុក និងលោកវរសេនីយ៍ទោ ឃុត ឃីម អធិការរង ស្រាវជ្រាវបន្តតាមនីតិវិធីរហូតឃាត់ខ្លួនបានមុខសញ្ញា (អ្នកផ្ញើរថ្នាំញៀន)បានមានឈ្មោះ ហ៊ុន សុផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ និងដកហូតបានទូរស័ព្ទដៃ១ គ្រឿងម៉ាកOPPO ពណ៌ ខៀវ ,ម៉ូតូ១គ្រឿងម៉ាកwaveពណ៌ខ្មៅពាក់ស្លាកលេខ1O-4532 ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម នីតិវិធី៕












