កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ខណ្ឌបឹងកេងកង ធ្វេីការបង្ក្រាបបានភ្លាមៗ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបដៃពីបុរសជនជាតិចិនមិនបានសម្រេច …
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៥០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងចុះល្បាតតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៣នាក់បានធ្វេីសកម្មភាព ឆក់កាបូបដៃពីបុរសជនជាតិចិនកំពុងដេីរតែមិនបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ នៅចំណុចផ្លូវលេខ១៦៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង និងបន្តប្រដេញឃាត់ជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់មាន៖
១. ឈ្មោះ ភ ស្តា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ(ដៃដល់)
២. ឈ្មោះ ហេង វិបុល ហៅ ហេង វិរះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខម្តុំវត្តសន្សំកុសល ផ្លូវ១២បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(អ្នកបេីក)
៣. ឈ្មោះ សូ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ៥១ ផ្លូវលេខ៤ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(បិទគូទ)។
សម្ភារដកហូតមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7386(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JQ-9423(របស់ជនសង្ស័យ)។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕












