ទុស្សេខ្សែរភ្លើងឆេះផ្ទះពលរដ្ឋអស់១ខ្នងខូចខាតទាំងស្រុងនៅខណ្ឌដង្កោ

 

ភ្នំពេញ: អគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នងយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចមូលដ្ឋាននឹងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

ហេតុការណ៍បានកើតឡើងកាលវេលសម៉ោង១នឹង១០នាទីថ្ងៃទី១៨ខែមករាឆ្នាំ២០២៣ ស្ថិតនៅផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ:  ញ៉ែម សុខនាង ភេទប្រុស អាយុ៤៥ឆាំ្ន មុខរបរនៅផ្ទះ។ ករណីឆេះផ្ទះប្រជាពលរដ្ឋខាងលើបណ្ដាលមកពី ឆ្លងចរន្តអគិ្គសនី។

បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រភេទសំណង់ ឈើប្រក់ស័ង្កសី ទំហំ៥x៧ម៉ែត្រ ។

ខូចខាតផ្ទះនិងសម្ភារៈទាំងស្រុង ប៉ុន្តែមិនបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ក្នុងហេតុការណ៍នេះដែរមិនបណ្ដាលអោយមានអ្នករបួសនោះទេ។

រថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍រួមមាន

– រថយន្តការិយាល័យពន្លត់អគ្គិភ័យ  :  ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង ០៩ម៉ែត្រគូប ។

-រថយន្តជំនួយអន្តរាគមន៍:

-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា: ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ០១គ្រឿង សើ្មរនឹង ៦ម៉ែត្រគូប។

 ពន្លត់ចប់  :  នៅម៉ោង  ១៣និង៥០នាទី  ថ្ងៃខែឆ្នាំដដែល។

Leave a Reply

Your email address will not be published.