ខ្មាន់កាំភ្លើងម្នាក់តាមបា-ញ់សម្លា-ប់អ្នកគ្រូពេទ្យដល់មណ្ឌលសុខភាពចំណែកកូនស្រីអាយុ៦ឆ្នាំម្នាក់រងរបួសដោយខឹងសុំស្នេហ៍មិនបាន…
មណ្ឌលគីរី ៖ បុរសម្នាក់ មានប្រពន្ធកូនរួចហើយ នៅទៅតាមស្រលាញ់ ស្រ្តីម្នាក់ដែលជាគ្រូពេទ្យ ប៉ុន្តែត្រូវនារីរូបនោះបដិសេដ ផ្ទុះជាជម្លោះ ទាញកាំភ្លើង AK 47 បា-ញ់ប្រ-ហា-របណ្ដាលឲ្យស្លា-ប់ នៅក្នុងបន្ទប់មណ្ឌលសុខភាពអណ្ដូងក្រឡឹង ហើយគ្រាប់ផ្លាតទៅត្រូវកូនស្រី របស់ជនរងគ្រោះអាយុ៦ឆ្នាំ រងរបួសថែមទៀត។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យយកទៅធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕












