បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារការដ្ឋានសំណង់មួយកន្លែងបណ្តាលឲ្យស្លា-ប់ទាំងព្រឹក…

ភ្នំពេញ ៖ ក្រុមកម្មករសំណង់ប្រទះឃើញស-ពបុរសវ័យចំណាស់ជាជនជាតិចិនម្នាក់ធ្លា-ក់ពីលើអា-គារ-ខុនដូរកំពុងសាងសង់មិនទាន់រួចរាល់មួយកន្លែងនៅជាប់និងស្ពានកោះនរា ស្លា-ប់យ៉ាងអា-ណោចអធ័ម។
ហេតុការបង្កការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ០៦និង ៤៥នាទីព្រឹក ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៤ នៅចំណុចអគារខុនដូរក្បែរស្ពានកោះនរាហ៍ ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមកម្មករបានប្រទះឃើញសាកសពបុរសជនជាតិចិនវ័យប្រហែល៥២ឆ្នាំម្នាក់ខាងលើ ដេកស្លា-ប់នៅក្នុងថ្លុ-កឈា-មជាប់អគារខុនដូរដែលសាងសង់ជិតរួចរាល់ជាស្ថាពរហើយនោះ បង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ។
ក្រោយមកកម្លាំងមានសម្ថកិច្ចខណ្ឌចំការមន សហការជាមួយនិង កម្លាំងនគរបាលជំនាញកោសល្យវិច្ច័យនៃស្នងការរាជធានីភ្នំពេញ ចុះមកដល់អការខុនដូរកើតហេតុ និងដឹកសាកសពយកទៅកាន់វត្តទឹកថ្លា ដើម្បីធ្វើការត្រួតពិនិត្យ និង កោសល្យវិច្ច័យសព។
បច្ចុប្បន្នសពបានដឹកទៅតម្កល់នៅវត្តទឹកថ្លា សមត្ថកិច្ចនគរបាលខណ្ឌចំការមនកំពុងសហការជាមួយជំនាញកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យសពយ៉ាងម៉ត់ចត់និង
ទីតាំងកើតហេតុខាងលើដើម្បីបញ្ជាក់ថាតើករណីស្លាប់បុរសជនជាតិចិនខាងលើបណ្តាលមកពីមូលហេតុអ្វីអោយពិតប្រាកដ៕

Leave a Reply

Your email address will not be published.