បុរសម្នាក់បានយកគ្រាប់មិនទាន់ផ្ទុះយកមកដំយកអេតចាយបណ្តាលឲ្យផ្ទុះស្លាប់យ៉ាងអណោចអធម …
បន្ទាយមានជ័យ ៖ ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រាំង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅចន្លោះវេលាម៉ោង ០៧ និង ៣០ នាទីព្រឹក ថ្ងៃអាទិត្យ ទី ១២ ខែឧសភា ឆ្នាំ២០២៤ ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុបុរសជនរងគ្រោះ បានយកគ្រាប់មកដំបំបែក ភ្លាមៗនោះគ្រាប់ក៏ផ្ទុះឡើង បណ្ដាលឱ្យជនរងគ្រោះស្លា-ប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ចំពោះគ្រាប់យុទ្ធភណ្ឌនេះផងដែរ ជនរងគ្រោះបានយកមកពីដីស្រែចម្ការ មកក្សាទុកនៅផ្ទះរបស់គាត់រយៈពេលជាងមួយឆ្នាំមកហើយ។












