កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ក្នុងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
កំពត៖ ដោយមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងបានការអនុញ្ញាតពី លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ។ នៅវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ម៉ម ទិត្យ អនុប្រធានមន្ទីរ ដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត។ ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងអណ្តូង ឃុំខ្ជាយ ស្រុកដងទង់ ខេត្តកំពត ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់
១. ឈ្មោះ ជូន សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត (ជួញដូរគ្រឿងញៀន)។
២. ឈ្មោះ យោង មង្គល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត(ជួញដូរគ្រឿងញៀន)។
៣. ឈ្មោះ អ៊ូ វន្នី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត(ជួញដូរគ្រឿងញៀន)។
៤. ឈ្មោះ អាន ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត (ប្រើប្រាស់គ្រឿងញ្រៀន)។
+ វត្ថុតាងចាប់យករួមមាន៖
-គ្រឿងញៀនចំនួន១៦កញ្ចប់(ទម្ងន់១៦.៧២ក្រាម)ថ្លឹងទាំងសំបកថង់
-ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទចំនួន០៣គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ឧបករណ៏ជក់គ្រឿងញៀនចំនួន០១សម្រាប់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីបន្តតាមនីតិវិធី។













