កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឆ្មក់ចុះឆែកឆេរឃ្លាំងបញ្ចាំមួយកន្លែងនៅខណ្ឌទួលគោកឃាត់ខ្លួនមនុស្ស៧នាក់និងដកហូតម៉ូតូចំនួន៤០០គ្រឿង…
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់មនុស្ស៧ នាក់ និងដកហូតម៉ូតូជាង៤០០ គ្រឿង សង្ស័យពាក់ព័ន្ធ និងករណីចោរកម្មពុំមានឯកសារត្រឹមត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផៃ្ទ បានចុះឆែកឆេរ ទីតាំងឃ្លាំងបញ្ចាំចំនួន២ទីតាំង ទីតាំងទី១ឃ្លាំងលេខ៥ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ និង ទីតាំងទី២ឃ្លាំងស្តុកធំ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ការធ្វើឡើងនេះ បន្ទាប់ពីឃាត់បានជនសង្ស័យ ដែលប្រព្រឹត្តអំពើប្លន់ ហើយបានសារភាពនិងចង្អុល បង្ហាញ ថាយកមកបញ្ចាំនៅទីតាំងខាងលើ ។ ជាលទ្ធផលសមត្ថកិច្ចបាន ដកហូតម៉ូតូចំនួន ៩២គ្រឿង យកទៅត្រួតពិនិត្យក្នុងនោះ រកឃើញ គ្រឿងពុំមានឯកសារគ្រប់គ្រាន់ ជាច្រើនរយគ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើឯកសារ និងដឹកជញ្ជូនម៉ូតូ នាំយកជនសង្ស័យ ៧នាក់ ដែលជាប់ពាក់ព័ន្ធក្នុងឃ្លាំងបញ្ចាំលេខ៥ខាងលើ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។













