រថយន្តបែនដឹកដីបើកលឿនកៀរម៉ូតូពីក្រោយបណ្ដាលឲ្យខ្ទាតបុរសអ្នកជិះម៉ូតូចូលក្រោ-មក-ង់កិ-នបែ-កក្បា-លស្លា-ប់ភ្លាមៗនៅនិងកន្លែង…

ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅកៀរដៃចង្កូតម៉ូតូហ្ងដាឌ្រីម១គ្រឿងពីក្រោយ បណ្ដាលឲ្យដួល ហើយខ្ទាតបុរសអ្នកជិះម៉ូតូម្នាក់ ចូលក្រោមក-ង់រថយន្តនោះ កិ-នបែ-កក្បា-លស្លា-ប់ភ្លាមៗតែម្ដង ។ ខណៈនោះរថយន្តបង្កមិនបានឈប់នោះទេ បានបើករត់បានចម្ងាយប្រមាណ១០០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបរព្យាយាមចុះរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើឈ្មោះអុឹម អឿន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត ហើយស្នាក់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។គាត់ជិះជិះមូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CR-7662 ។ ចំណែករថយន្តបង្កម៉ាកនីស្សាន់ចង្កូតស្ដាំប្រភេទបែនដឹកដី ពណ៍ស ពាក់ស្លាកលេខចង្កូតស្ដាំ PSHN.0400 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។
តាមប្រភពពីកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុុនោះ គេបានឃើញជនរងគ្រោះបានជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើ បើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នា ទៅដល់កៀរដៃបង្កូតម៉ូតូជនរងគ្រោះ ពីក្រោយ។ បណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តបង្កនោះកិ-នបែ-កខ្ទេ-ចក្បា-លធ្លា-យខួ-រស្លា-ប់ភ្លាមៗ បន្ទាប់មករថយន្តនោះបង្កបានបើករត់បានចម្ងាយប្រមាណ១០០ម៉ែត្រទើបឈប់។
ប្រភពមួយនេះបានប្រាប់ថា បន្ទាប់មកបុរសដែលជាអ្នកបើកបររថយន្តព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានរួចនាំទៅកាន់ប៉ុស្តិ៍ព្រៃស ប្រគល់ជូននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវនគរបាលធ្វើការស្រាវជ្រាវរកក្រុមគ្រួសារនិងដើម្បីទៅទទួលយកសាកសពធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.