បុរសម្នាក់បានស្លា-ប់បាត់ប-ង់ជីវិ-តដោយសារឆក់ចរន្តអគ្គិសនី(ឧបករណ៍ឆក់ត្រី)នៅចំណុច ស្រះទឹកមួយកន្លែង ស្ថិតនៅក្នុង អតីតទីលានប្រណាំងឡានកំបូល…
ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ មានករណីបុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយឆក់ចរន្តអគ្គិសនី(ឧបករណ៍ឆក់ត្រី)នៅចំណុច ស្រះទឹកមួយកន្លែង ស្ថិតនៅក្នុង អតីតទីលានប្រណាំងឡាន ស្ថិតនៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ប៊ូ ម៉ាណា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
+សម្ភារៈ បន្សល់ទុកនៅកន្លែងកើតហេតុមាន ៖
-ឧបករណ៍សម្រាប់ឆក់ត្រី ( នៅក្នុងស្រះទឹក)
-ម៉ាស៊ីនបូមទឹក និងទុយោ (នៅក្នុងស្រះទឹក)
-រឺម៉កដឹក (នៅមាត់ស្រះ)
*ការសន្និដ្ឋាន យោងតាមការពិនិត្យទីកន្លែងកើតហេតុ របស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការបញ្ជាក់ ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ស្លា-ប់ដោយសារឆក់ចរន្តអគ្គិសនី ( ឧបករណ៍ឆក់ត្រី ) ក្នុងនោះលោកអធិការខណ្ឌកំបូលក៏បានឧប្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារសពដេីម្បីជួយសម្រាលទុក្ខលំបាកដល់ភរិយាសពកំពុងមានទុក្ខជាទម្ងន់ ដែលប្ដីបានទទួលមរណភាព និងខ្លួនកំពុងផ្ទៃពោះផងនោះ។












