ខំណាត់គ្នាពីខេត្តតាកែវមកជួបគ្នានៅភ្នំពេញទាំងកណ្តាលយប់ដើម្បីផឹកស៊ីបន្តអកុសលជិះម៉ូតូជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឲ្យយុវតីម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់…
ភ្នំពេញ ៖ យុវតីម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះភ្លាមៗដើម្បីធ្វើការសង្រ្គោះ ខណ:ជិះម៉ូតូបុករថយន្តពីក្រោយ ។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោរាជធានីភ្នំពេញ។
សពយុវតីរងគ្រោះខាងលើមានឈ្មោះ ស្រី. ពេជ្រ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ។
យោងតាមប្រភពព័ត៍មានពីមិត្តភក្រ័របស់យុវតីរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុយុវតីរងគ្រោះខាងកើរួមនិងមិត្តភក្រ័មួយក្រុមបានជួបជុំគ្នាផឹកស៊ីតាំងពីរសៀលរហូតដល់យប់ខណ:ស្រវឹងស្រឿងៗក៏បានតេណាត់មិត្តភក្រ័ដែលនៅភ្នំពេញដើម្បីផឹកស៊ីបន្ត ហើយពួកគេក៏បានជិះម៉ូតូ២គ្រឿងមានគ្នា៦នាក់ដោយម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់ចេញពីខេត្តតាកែវមកភ្នំពេញ ក្នុងទិសដៅពីត្បូងមកជើង ដោយយុវតីឈ្មោះស្រីពេជ្រជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ព៍ណខ្មៅពាក់ផ្លាកលេខតាកែវ1AA-7848 ជាអ្នកឌុប ដោយបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តដែលនៅខាងមុខបណ្តាលឲ្យស្លាប់បាត់បង់ជិវិតនៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍នៃអធិការដ្ឋានខណ្ឌដង្កោចុះមកវាស់វែងនិងយកម៉ូតូទៅរក្សាទុកហើយបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕












