កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន កែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន នៅក្រុងបាវិត ខេត្តស្វាយរៀង…
ស្វាយរៀង ៖ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញាស្តីទីនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន កែឆ្នៃនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអាគារជួលក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឈិន ឆុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់លេខ២២៦ ជាន់ទី២ សណ្ឋាគារ៤រដូវស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
+ចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន៖
– សារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៩៩៦,៤៣ក្រាម
– សារធាតុមិនច្បាស់ទម្ងន់៨០៨,៤៩ក្រាម
-សារធាតុរាវ ០៩ ដប
– ម៉ាសុីនក្រឡុកខ្នាតតូច០១ គ្រឿង
– ម៉ាសុីនសម្ងួតខ្នាតតូច០១ គ្រឿង
– ម៉ាសុីនអ៊ុតថង់ ០១ គ្រឿង
– ជញ្ជីងថ្លឹងថ្នាំញៀន ០១ គ្រឿង
-គ្រាប់កាំភ្លើងខ្លី ០២ គ្រាប់
ព្រមទាំង ឧបករណ៍ សម្ភារកែឆ្នៃវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀន
មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមនីតិវិធី។












