កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃ២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ទី១: ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ឃូមដឿន ហៅ បៀ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
+ដកហូតវត្ថុតាងរួមមាន ៖
-គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០២ថង់កិប ស្មើនឹង ៨៩គ្រាប់ ទម្ងន់ ៩,៥៥ក្រាម។
ទី២ : ករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រាស៊ីត ឆាំណានមឿង ហៅ ហ្វឺស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
+ដកហូតវត្ថុតាងរួមមាន៖
-ម្ស៉ៅម៉ត់សថ្លា (អ៊ិចស្តាស៊ី) ចំនួន ០១ថង់កិប ទម្ងន់ ១,០៦ក្រាម, ថ្នាំគ្រាប់រាងផ្លែឈើពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ០១ថង់កិប ស្មើនឹង ០៦គ្រាប់ ទម្ងន់ ២,១០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕












