សង្ស័យងងុយដេក កម្មករប្រមូលសំរាមម្នាក់ធ្លាក់ពីលើរថយន្តក្រុមហ៊ុនស៊ីនទ្រីបណ្តាលឲ្យបោ-កក្បាលស្លា-ប់ភ្លាមៗ..

 

 ភ្នំពេញ- កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី  ប្រមូលសំរាមពេលយប់  ពេលដែលត្រឡប់មកចាក់សំរាមនៅទីលានវិញសង្ស័យងងុយដេក  បានធ្លាក់ពីលើរថយន្តបោក-ក្បាលនិងថ្នល់ស្លា-ប់ភ្លាមៗ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង  ៦និង ៤០ នាទីព្រឹកថ្ងៃទី ១៨ខែមករា  ឆ្នាំ២០២៣  នៅតាមបណ្ដោយផ្លូវ២១៧ ភូមិខ្វា  សង្កាត់ដង្កោ  ខណ្ឌដង្កោ។

ស.ពជនរងគ្រោះមានឈ្មោះ  ហឿន  សុខហួយ ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរកម្មករប្រមូលសំរាមនៅក្រុមហ៊ុនស៊ិនទ្រីស្នាក់នៅភូមិខ្វា  សង្កាត់ដង្កោ  ខណ្ឌដង្កោ រាជធានីភ្នំពេញ។  ហើយមានស្រុកកំណើតនៅភូមិព្រៃទឹង  ឃុំព្រៃទឹងស្រុកសុីធរកណ្ដាល  ខេត្តព្រៃវែង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តសុិនទ្រីបានត្រឡប់មកពីចាក់សំរាមវិញ  បេីកតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីត្បូងទៅជេីង  ជនរងគ្រោះបានអង្គុយនៅខាងក្រោយកាប៊ិនសង្ស័យថាជនរងគ្រោះងងុយដេកព្រោះតែពួកគាត់ធ្វើការពេលយប់ ស្រាប់តែមកដល់ចំណុចកើតហេតុជនរងគ្រោះក៏បានធ្លាក់ពីលើរថយន្តផ្ងារក្រោយបោ-កក្បាលទៅនឹងថ្នល់ស្លា-ប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ  សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោក៏បានចុះទៅដល់កន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចក៏បានទាក់ទងទៅខាងក្រុមហ៊ុនស៊ិនទ្រីដើម្បីចុះមកធ្វើការសម្របសម្រួលជាមួយនឹងក្រុមគ្រួសារសពដោយសារតែជនរងគ្រោះខាងលើ  ធ្វេសប្រហែសបណ្ដាលឲ្យធ្លាក់ពីលើរថយន្ត ខាងក្រុមហ៊ុនបានជួយចេញថ្លៃដឹកស-ពនិងបច្ច័យបុណ្យដល់ក្រុមគ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿង ។

ស-ពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

 

 

Leave a Reply

Your email address will not be published.