គ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យអ្នកសារព័ត៌មានស្លាប់១នាក់និង៣នាក់ទៀតរងរបួសស្រាលនៅលើផ្លូវជាតិលេខ៧៦ ស្រុកលំផាត់ ខេត្តរតនគិរី…

រតនគិរី ៖កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលម៉ោង១៤និង២០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចមុខផ្ទាំងសូឡា ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ (ចំការចេក)លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
យោងតាមរបាយការណ៍ អធិការនគរបាលស្រុកលំផាត់ខេត្តរតនគិរី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើករថយន្តក្រឡាប់ដោយខ្លួនឯងធ្វើដំណើរ(ទិសដៅពីត្បូងទៅជើង) រថយន្តម៉ាក កាំម៉ារីហើម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-6283 អ្នកបើកបរឈ្មោះ ម៉ន មករា ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(ខេម៉ាហតញ៉ូ) ស្រុកកំណើត ភូមិ ព្រៃបាស្រី ឃុំជីកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ មានទីលំនៅបច្ចុប្បន្នភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាលចុកទ្រូង)។
និងអ្នករួមដំណើរចំនួន០៣នាក់មាន៖
១.ឈ្មោះ អ៊ូន ថិន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន(ខេម៉ាហតញ៉ូ)មានទីលំនៅ ភូមិស្រឡៅដំណាក់ ឃុំឬស្សីកែវស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (ស្លា-ប់នៅនឹងកន្លែងកើតហេតុ)។
២.ឈ្មោះ ណុប រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(ខេម៉ាហតញ៉ូ)។ មានទីលំនៅ ភូមិគរ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រងរបួសស្រាល ឈឺចង្កេះ)។
៣.ឈ្មោះ ទឹម ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន( ស្មាក់ជាតិ ញ៉ូ) មានទីលំនៅភូមិ ត្រពាំងឈូក សង្កាត់កំបូល រាជធានីភ្នំពេញ (រងរបួសស្រាល ពកក្បាលផ្នែកខាងក្រោយ)។
មូលហេតុ គ្រោះថ្នាក់ចរាចរណ៍នេះគឺ បណ្តាលមកពីរថយន្តដាច់ប៊ូឡុងកង់ក្រោយខាងឆ្វេង។
ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនដើម្បីបន្តនីតិវិធី ។
ចំណែកសពជនរងគ្រោះជំនាញបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពលំផាត់។
ចំណែកអ្នកបើកបរ និងវត្ថុតាងរថយន្តចំនួន០១គ្រឿងបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីស្រាវជ្រាវនិងបំពេញបែបបទតាមនីតិវិធី៕

Leave a Reply

Your email address will not be published.