យុវជនម្នាក់បានលួចចេញពីមន្ទីរពេទ្យជិះម៉ូតូកង់៣មកបន្ទប់ជួលលោតសម្លា-ប់ខ្លួ-នបង្កឲ្យមានការភ្ញាក់ផ្អើល…
ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យមានវិបត្តិស្នេហាជាមួយនិងគូដណ្តឹងបានលោតសម្លា-ប់ខ្លួននៅអាគារបន្ទប់ជួលមួយកន្លែងនៅជាន់ទី៤ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
ស-ពយុវជនខាងលើនេះមានឈ្មោះ ដា រិទ្ធ អាយុ២១ ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅអាគារបន្ទប់ជួលចំនុចកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម។
យោងតាមប្រភពព័ត៍មានពីអ្នកជិតខាងនិងសាច់ញាតិរបស់យុវជនខាងលើនេះបានបង្ហើបឲ្យដឹងថា យុវជនរងគ្រោះខាងលើនិងគូដណ្តឹងបានស្នាក់នៅបន្ទប់ជួលជាមួយគ្នា ហើយរយ:ពេលពីរថ្ងៃហើយគេឃើញអ្នកទាំងពីរបានឈ្លោះប្រកែកគ្នា ហើយយុវជនរងគ្រោះក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើការសង្រ្គោះនិងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជារុស្ស៊ីនៅយប់ថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៤ លុះនៅព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៤ យុវជនខាងលើបានលួចចេញពីមន្ទីរពេទ្យហើយហៅម៉ូតូកង់បីជិះមកសំដៅបន្ទប់ជួលហើយបានដើរឡើងទៅជានទី៤រួចលោតសម្លា-ប់ខ្លួ-នបណ្តាលឲ្យបែក្បាលស្លា-ប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌសែនសុខនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យស-ពដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ស-ពយុវជនខាងលើនេះពិតជាបានលោតសម្លា-ប់ខ្លួ-នឯងពិតប្រាកដមែន។
ស-ពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តនាគវ័ន្ត៕












