កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកែបបានបង្ក្រាបជនសង្ស័យម្នាក់ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន …
ខេត្តកែប ៖ អនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅយប់ថ្ងៃទី ២៤ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨និង០០នាទីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកែបបានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ចាប់ជនសង្ស័យ ១នាក់ និងដកហូតវត្ថុតាង ថ្នាំញៀន ៣ថង់ ទម្ងន់ ០.៤៤ក្រាម និងទូរសព្ទម៉ាក oppo ១គ្រឿង បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកែបដើម្បីបន្តនីតិវិធី។












