កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ២បានសហការណ៍គ្នាធ្វើការបង្រ្កាបជនសង្ស័យម្នាក់ជាក់ស្តែង ពាក់ព័ន្ធនឹងករណី (ឆក់ទូរស័ព្ទដៃ)…

 

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ២បានសហការណ៍គ្នាធ្វើការបង្រ្កាបជនសង្ស័យម្នាក់ជាក់ស្តែង ពាក់ព័ន្ធនឹងករណី (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១.០០នាទី នៅចំណុចបណ្ដោយផ្លូវ៤០២ កែងផ្លូវ១៩៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រស់ ហ្សូនី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ) ។

+វត្ថុតាងចាប់យក៖

-ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KP-7505(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ។

-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE 13 PRO MAX ពណ៌ទឹកសមុទ្រ(ជារបស់ជនរងគ្រោះ ប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ)

-បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។

 

Leave a Reply

Your email address will not be published.