កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន៥នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
បន្ទាយមានជ័យ ៖ វេលាម៉ោង០២និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៥នាក់ ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវមុខក្លឹប Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០៥នាក់ ៖
១.ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់)។
២.ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។ ៣.ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាពសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់)។
៤.ឈ្មោះ សែម សុខ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ)។
៥.ឈ្មោះ ហង្ស សំណាង ហៅ ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករអូសរទេះ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។
+ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
-គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០២ថង់កិបធំ និង ១៣៣កូនថង់កិប ទម្ងន់ ៤២៣,៩៦ក្រាម
-គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងផ្លែឈើពណ៌ត្រួយចេក និងរាងជ្រុងពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន ៤២ថង់កិប ស្មើនឹង ៧០១គ្រាប់ ទម្ងន់ ៣២៨,៩ក្រាម
-កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម, កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ៣០កញ្ចប់ ទម្ងន់ ៣៣២,៣៥ក្រាម
-ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ០៦កូនថង់កិប ទម្ងន់ ៤៨,៣ក្រាម, -ជញ្ជីងសម្រាប់ថ្លឹង ចំនួន ០១គ្រឿង
-ម៉ូតូ ចំនួន ០៣គ្រឿង
-ទូរស័ព្ទ ចំនួន ០៧គ្រឿង រួមនងវត្ថុតាងមួយចំនួនទៀត។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៥នាក់ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕












