កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៦ នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនា (យកដុំអិដ្ឋការ៉ូឡាគប់ត្រូវកញ្ចក់រថយន្ត)…

ភ្នំពេញ ៖ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៦ នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនា (យកដុំអិដ្ឋការ៉ូឡាគប់ត្រូវកញ្ចក់រថយន្តខាងមុខ បណ្តាលឲ្យបែកកញ្ចក់រថយន្តផុងចូលទៅក្នុងត្រូវ ចំថ្ងាសជនរងគ្រោះ បែ-ករ-យះចំនួន០២ កន្លែងរងរបួ-សជាទម្ងន់ដេរចំនួន៣០ថ្នេរ និងខូចខាតកញ្ចក់ខាងមុខរថយន្តចំនួន០២គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៤ និង ៣៣ នាទី ជនសង្ស័យទាំង៦នាក់៖
១-ឈ្មោះ យឹម សុខហេង ហៅ ហេង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ៤៨៣ ផ្លូវលេខ១០០៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-ឈ្មោះ កង សុជាតិ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ថេត សូរិយា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៤-ឈ្មោះ យ៉ុន ផានិត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិSOS សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៥-ឈ្មោះ រ័ត្ន រិទ្ធី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ៨៤ ផ្លូវបេតុង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៦-ឈ្មោះ ហាន់ លីសៀង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ មានទីលំនៅផ្ទះលេខ១៦៥ ផ្លូវលេខ១៤៦ ភូមិ៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
+សម្ភារៈចាប់យក៖
-ម៉ូតូម៉ាក Suzuki next សេ១១០ ពណ៌ស សេរីឆ្នាំ២០២៤ លេខតួ៨៩៨៧ លេខម៉ាស៊ីន៨៦៩៥ ពាក់ផ្លាកលេខភ្នំពេញ១KH-៧៨៥១ ចំនួន០១គ្រឿង
ជនរងគ្រោះ៖
១-ឈ្មោះ ង ស ល ដ ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីរាជការ មានទីលំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
-របួសបែករយៈលើថ្ងាសចំនួន ០២ កន្លែងដេរចំនួន ៣០ ថ្នេរ (រងរបួសធ្ងន់)
+សម្ភារៈខូចខាត
-បែកកញ្ចក់រថយន្តខាងមុខ ចំនួន ០១ ផ្ទាំង
២-ឈ្មោះ ច ស ថ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
+សម្ភារៈខូចខាត៖
-បែកកញ្ចក់រថយន្តខាងមុខ ចំនួន ០១ ផ្ទាំង
បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។

Leave a Reply

Your email address will not be published.