យុវតីម្នាក់តូចចិត្តនិងមិត្តភ័ក្តចោទថាទៅដេកជាមួយប្រុសស្នេហ៍បានសម្រេចចិត្តលោតទឹកពីលើស្ពានព្រះមុន្នីវង្សស្លាប់ចោលម្តាយ…
ភ្នំពេញ-យុវតីម្នាក់បានសម្រចចិត្តបញ្ចប់ជិវិតលោតពីលើស្ពានព្រះមុន្នីវង្សត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតនៅលើផ្ទៃទឹកទន្លេបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពយុវតីខាងលើមានឈ្មោះ លាង ស្រីពៅ ហៅអាជីង អាយុ១៧ឆ្នាំ មុខរបរលក់គ្រឿងម្ជូរ ស្នាក់នៅម្តុំយឿត្រី ក្បែរចំនុចកើតហេតុខាងលើ។
យោងតាមសម្តីស្ត្រីជសម្តាយយុវតីខាងលើបានឲ្យដឹងថា រូបគាត់មានតែកូនស្រីម្នាក់នេះគត់ហើយនាងក៏មានម្តាយចិញ្ចឹមម្នាក់ទៀតពុំសូវបាននៅជាមួយនិងគាត់ឡើយ ហើយនៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កូនស្រីរបស់គាត់បានទៅជួបគាត់ហើយក៏បានទិញទឹកអប់១ដបជូនគាត់ដោយកន្លងទៅរាប់ខែរាប់ឆ្នាំកូនស្រីគាត់មិនដែលបានទិញអ្វីជូនគាត់នោះឡើយ ស្ត្រីខាងលើបានបន្តទៀតថា កូនស្រីគាត់ក៏បានមានទំនាក់ទំនងស្នេហ៍ជាមួយគូរស្នេហ៍របស់នាងជាង២ខែមកហើយ ដោយមានពាក្យតិះដៀលពីអ្នកជិតខាងនិងមិត្តភ័ក្តថាកូនស្រីគាត់បានទៅដេកនៅជាមួយនិងប្រុសស្នេហ៍របស់នាងទើបធ្វើឲ្យយុវតីខាងលើនេះគិតខ្លី លុះនៅវេលាម៉ោងប្រហែលជា១១យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤យប់មិញនេះកូនស្រីរបស់គាត់បានដើរមកលើស្ពានហើយលោតចូលក្នុងទឹកបាត់មួយយប់លុះនៅរសៀលថ្ងៃទី២២ខែ មេសា ឆ្នាំ២០២៤នេះ ទើបប្រជានេសាទប្រទះឃើញសពយុវតីខាងលើនេះអណ្តែតក្នុងទឹកទន្លេបង្កឲ្យមានការភ្ញាក់ផ្អើលនិងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ក្រោយពេលដែលសមត្ថកិច្ចទទួលបានព័ត៍មានខាងលើនេះហើយកម្លាំងប៉ុស្តិនគរបាលច្បារអំពៅ២ សហការជាមួយនិងកម្លាំងជំនាញនគរបាលខណ្ឌច្បារអំពៅនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពនិងបានប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕












