កម្លាំងជំនាញនៃការិយាល័យកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៧ នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន …
ស្វាយរៀង ៖ នៅវេលាម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាអាវុធហត្ថក្រុងបាវិត ចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចទីតាំងផ្ទះល្វែង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់ ៖
១.ឈ្មោះ ឡេ អាញ់ធឿន ភេទប្រុស អាយុ៣៤ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។
២.ឈ្មោះ ចាន់ វ៉ាន់ទៀង ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិវៀតណម មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
៣.ឈ្មោះ ចូវ ធីគីមវ៉ូយ ភេទស្រី អាយុ២៨ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
៤.ឈ្មោះ ហា ធីប៊ិតង៉ុក ភេទស្រី អាយុ២៦ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ននៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។
៥.ឈ្មោះ ដន ធីង្វៀង ភេទស្រី អាយុ៣០ ឆ្នាំជនជាតិវៀតណាម មុខរបរចុងភៅ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបាវិតម៉ុកបាយ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
៦.ឈ្មោះ ង្វៀង វាំងទឹង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
៧.ឈ្មោះ ឡី ឡី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នសណ្ឋាគារបារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
+វត្ថុតាងដកហូតរួមមាន៖
– ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន៦៤កញ្ចប់ ទម្ងន់ ៣៦១,៥០ ក្រាម ទាំងសំបកវិចខ្ចប់
– ថ្នាំម្សៅម៉ត់ពណ៌ស ចំនួន០៤កញ្ចប់ ទម្ងន់ ១៣៥,៦០ ក្រាម ទាំងសំបកវិចខ្ចប់
– ថ្នាំកញ្ចប់ពណ៌លឿង ចំនួន០៤កញ្ចប់ ទម្ងន់ ១០,០០ ក្រាម ទាំងសំបកវិចខ្ចប់
– ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០១កញ្ចប់ =៣២គ្រាប់ ទម្ងន់ ៤,៤០ ក្រាម ទាំងសំបកវិចខ្ចប់
– ថ្នាំក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ ទម្ងន់ ១០,៤០ ក្រាម ទាំងសំបកវិចខ្ចប់
– កញ្ឆា ចំនួន០៤កញ្ចប់ ទម្ងន់ ១៦,៣០ ក្រាម ទាំងសំបកវិចខ្ចប់
– ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១៧កញ្ចប់ ទម្ងន់ ១៧២,៥០ ក្រាម ទាំងសំបកវិចខ្ចប់
– ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស្វាយសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១១កញ្ចប់ ទម្ងន់ ១២០,៥០ ក្រាម ទាំងសំបកវិចខ្ចប់
– ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស សញ្ញារូបផ្លែត្របែក ចំនួន០៥កញ្ចប់ ទម្ងន់ ៥១,៨០ ក្រាម ទាំងសំបកវិចខ្ចប់
– ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ខ្មៅរូបសត្វគោ ចំនួន១២កញ្ចប់ ទម្ងន់ ៨៧,៧០ ក្រាម ទាំងសំបកវិចខ្ចប់
+ទម្ងន់ថ្នាំសរុប ៩៧០,៧០ក្រាម (ទាំងសំបកវិចខ្ចប់)។
– លិខិតឆ្លងដែនចំនួន ០៣
– ប័ណ្ណការងារបរទេសចំនួន ០១
– សៀវភៅការងារបរទេសចំនួន០១
– អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន០១
– ចានឈើសម្រាបប្រើប្រាស់គ្រឿងញៀនចំនួន០១
– ទូរស័ព្ទដៃចំនួន ១៦ គ្រឿង
– រថយន្ត ចំនួន ០២ គ្រឿង
– ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១
– ម៉ូតូចំនួន ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕












