រថយន្ត២គ្រឿងបុ-កគ្នានៅលើផ្លូវល្បឿនលឿនបណ្តាលឲ្យជនជាតិចិនម្នាក់បា-នស្លា-ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ…
កំពង់ស្ពឺ ៖ជនបរទេសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីរថយន្តបុករថយន្តនៅលើផ្លូវល្បឿនលឿនចន្លោះ គីឡូម៉ែត្រ ៩១+៧០០ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពាក់ស្លាកលេខភ្នំពេញ 2AQ-6610 ពណ៌ប្រផេះ បេីកបដោយឈ្មោះ អ៊ុក សុខេមរា ភេទប្រុស អាយុ ៣៤ឆ្នាំស្នាក់ នៅភូមិកណ្ដៀង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
អ្នករួមដំណើរម្នាក់ឈ្មោះ WANG YUNGIAN ភេទប្រុស អាយុ ១៩ឆ្នាំ(ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE7926873) ស្នាក់រស់នៅបច្ចុប្បន្នខេត្តព្រះសីហនុ បើករបរពីទិសខាងលិចទៅទិសខាងកើត ។
មកដល់ចំណុចខាងលើ បានបុ-កពីក្រោយរថយន្តមួយគ្រឿង ម៉ាក HINO ពណ៌លឿង ពាក់ ស្លាកលេខភ្នំពេញ 3C-3606 សណ្តោងរឺម៉ក ពាក់ស្លាកលេខព្រះសីហនុ4A-1418 បេីកបរដោយឈ្មោះ អុិន ថេមភេទ ប្រុសអាយុឆ្នាំរស់នៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានទៀតថាខណះដែរបើកបរស្របទិសគ្នា ពេញទំហឹងបានឲ្យជនរងគ្រោះជាជនជាតិចិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅចំណែកអ្នកបើកបររបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។
ក្រោយកើតហេតុមន្ត្រីជំនាញបានយកសព ទៅរក្សាទុកនៅទូររក្សាសាកសពនៅវត្តស្ទឹងមានជ័យ ដើម្បី បំពេញ និតិវិធី និងរងចាំ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។
ចំពោះ អ្នកបើកបររថយន្តHINO ឈ្មោះ អុិន ថេម បាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ពេល សាកសួរចប់បានអោយវិលត្រឡប់ទៅផ្ទះវិញ ។
វត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនិតិវិធី។












