ចោរក្លាហាន៤នាក់កា-ប់ប្ល-ន់ម៉ូតូមួយគ្រឿងពីក្រុមយុវជនមានគ្នា៧នាក់បានសម្រេចនៅខណ្ឌមានជ័យ…
ភ្នំពេញ ៖ យុវជន៧នាក់ជិះ ម៉ូតូ៤គ្រឿងត្រូវ ជនសង្ស័យ៤នាក់ជិះម៉ូតូ ២គ្រឿង ដេញកា-ប់ប្ល-ន់យកម៉ូតូ HONDA Dream មួយគ្រឿងបានសម្រេចរួចជិះ រត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។ ហេតុការណ៍ ភ្ញាក់ផ្អើលខាងលើនេះបានកេីតឡេីងនៅវេលាម៉ោង ១:០៥នាទី រំលង អធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្រោយសាលាវិទ្យាល័យចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោមដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវចាប់បក្ខពួកក្រុមចោរប្លន់ខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ។












