ពុទ្ធោ!ម្តាយយំស្ទើរគាំងបេះដូងខណ:ប៉ូលិសចរាចរណ៍តេប្រាប់ថាកូនប្រុសរបស់គាត់ត្រូវរថយន្តកិ-នស្លា–ប់នៅទីក្រុងភ្នំពេញ…

 
ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរថយន្តបុ-កស្លា-ប់ភ្លា-មៗខណៈកំពុងតែជិះម៉ូតូឆ្លងផ្លូវ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 
ស-ពយុវជនរងគ្រោះខាងលើមានឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥  ព៍ណទឹកសមុទ្រ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ខណៈកំពង់ជិះឆ្លងផ្លូវ
ត្រូវរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3G-2147 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកហើយកិនយុវជនខាងលើចំក្បាលបណ្ដាលឱ្យស្លា-ប់ភ្លា-មៗតែម្ដង។
ហើយអ្នកបើកបររថយន្តខាងលើបានព្យាយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុត្រូវបានអ្នកដំណើរស្ទាក់ចាប់បានប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្តង។
 
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌសែនសុខនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងនិងប្រគល់សពយុវជនរងគ្រោះខាងលើទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តនិងម៉ូតូរួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមវិធីវិធី៕

Leave a Reply

Your email address will not be published.