អាសូរណាស់!នារីម្នាក់ខំជិះម៉ូតូចេញពីផ្ទះបម្រុងនិងចេញទៅធ្វើការ ខណ:ជិះឆ្លងផ្លូវត្រូវរថយន្តបុ-កស្លា-ប់…

ភ្នំពេញ ÷ នារីម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងបុកហើយកិនចំពីលើដោយហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ០០នាទីព្រឹកថ្ងៃទី ៩ខែមេសាឆ្នាំ ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ.ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ ថេង បូរ៉ាន់ អាយុ២៥ឆ្នាំ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកគុបពណ៌ទឹកប៊ិចពាក់ផ្លាកលេខកណ្ដាល1C-6348ធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងម៉ាកនីNISSANពណ៌សពាក់ផ្លាកលេខ បាត់ដំបង 3A-44 61 បើកបរដោយបុរសម្នាក់ក្នុងទិសដៅ ពីកើតទៅលិច ចុះពីលើស្ពានលីយ៉ុងផាត់ បានជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតួខាងលើយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលត្រូវរថយន្តកិនចំពីលើបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងនិងឃាត់អ្នកបើកបរនិងយកម៉ូតូនិងរថយន្តទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.