តូចចិត្តនិងកូនតុងតុងទីនបោកយកលុយទៅបាត់ស្ត្រីម្នាក់គិតខ្លីបានសម្រេចចិត្តច ងកបញ្ច-ប់ជិវិតនៅក្នុងបុរីVIPបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក …
ភ្នំពេញ ÷ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៦:០០នាទី មានករណីចងកធ្វេីអត្តឃាតនៅចំណុចផ្ទះលេខE២ ផ្លូវលេខ១ បុរីVIP ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស .ពជនរងគ្រោះឈ្មោះ ចាន់ ណារី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១E០ ផ្លូវលេខ២៧៦ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
រឿងហេតុ ៖ នៅព្រឹកថ្ងៃកើតហេតុ កូនប្រុសជនរងគ្រោះភ្ញាក់ពីដេកចុះមកក្រោម ឃើញម្ដាយចង ក ជាប់នឹងចំរឹងដែកទ្វារផ្ទះខាងក្រោយ ទើបហៅប្រពន្ធជួយស្រាយចំណងទម្លាក់តែជនរងគ្រោះស្លាប់បាត់ទៅហើយ។
-យោងតាមការបំភ្លឺពីឈ្មោះ ថន ឡង់ឌី ភេទស្រី អាយុ៣២ឆ្នាំ ជាកូនប្រសារជនរងគ្រោះបានឲ្យដឹងថា : នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ម្ដាយក្មេកនាងខ្ញុំបានមកលេងផ្ទះនាងតែប្ដីនាងចេញទៅរត់តាក់ស៊ីបាត់មិននៅផ្ទះទេ ហើយនាងដឹងថាម្ដាយក្មេករបស់គាត់ត្រូវបានកូនតុងទីនបោកលុយ ទើបគាត់មានអាការៈស្រងូតស្រងាត់ពិបាកចិត្ត នៅវេលាម៉ោងប្រហែល២១នឹង៣០នាទី ថ្ងៃដដែល ម្ដាយក្មេកនាងដេកនៅលើពូកផ្ទះខាងក្រោម, ហើយនាងបាននាំកូនឡើងទៅដេកក្នុងបន្ទប់, លុះដល់វេលាម៉ោងប្រហែល១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ប្ដីនាងបានមកដល់មុខផ្ទះ ទើបនាងចុះទៅបើកទ្វារឲ្យ ហើយបានបញ្ចាំងពិលចំមុខម្ដាយ ឃើញគាត់កំពុងយំ ទើបពួកគាត់និយាយលួងលោម ហើយក៏បានឡើងទៅដេកនៅក្នុងបន្ទប់, នៅវេលាម៉ោងប្រហែល០៦នឹង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បុរសជាកូនបង្កើតបានភ្ញាក់ចុះទៅក្រោម ហើយក៏បានស្រែកហៅប្រពន្ធទើបនារីជាប្រពន្ធចុះទៅឃើញម្ដាយក្មេកនាង ចង ក ដោយចំណងខ្សែអង្រឹងជាប់នឹងចំរឹងដែកទ្វារផ្ទះខាងក្រោយ ទើបនាងនិងប្ដីនាងស្រាយខ្សែចំណងទម្លាក់ម្ដាយមកក្រោម តែម្ដាយនាងក្មេកនាងស្លា-ប់បា ត់ទៅហើយ។
តាមការសន្និដ្ឋាន ៖ យោងតាមការពិនិត្យកន្លែងកើតហេតុ សពរបស់ស្ត្រីខាងលើ ព័ត៌មានប្រមូលបាន និង ការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រួពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លា-ប់ដោយសារ ចង- ក (អត្តឃាត) ។
បច្ចុប្បន្ន ស-ពស្ត្រីខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕












