កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី លួចម៉ាស៊ីនភ្លើង…
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សួស សំណាង(ម៉ក់) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី លួចម៉ាស៊ីនភ្លើង ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
+ វត្ថុតាងចាប់យករួមមាន ៖
-ម៉ាស៊ីនភ្លើង ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ)
-ម៉ូតូម៉ាកវេវ ពណ៌ក្រហម គ្មានផ្លាកលេខ ចំនួន ០១គ្រឿង,រទេះ រ៉ឺម៉ក ចំនួន០១គ្រឿង,រិក (ច្រវ៉ាក់)ចំនួន០១ខ្សែ
-ទូរសព្ទម៉ាកOPPO ពណ៌ស្វាយចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕












