កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអាវុធហត្ថស្រុកបាទីបានចុះស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរខុសច្បាប់នូវសារធាតុញៀន…
តាកែវ ៖ កាលពីវេលាម៉ោង១៥:៥០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបាទីបានចុះស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិត្រពាំងត្រាវ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
ជនសង្ស័យមាន ៖
១.ឈ្មោះផាត់ វុទ្ធី ហៅ នឿន ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរនិងប្រើប្រាស់)រស់នៅភូមិត្រពាំងត្រាវ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
២.ឈ្មោះ សម្បត្តិ ចន្ថា ហៅ វក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ(ជួញដូរនិងប្រើប្រាស់) រស់នៅភូមិត្រពាំងត្រាវ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។
+ ដកហូតវត្ថុតាង÷
– ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ទម្ងន់:៣.៣០ក្រាម(ថ្លឹងទាំងសំបកថង់)
– ដាវដែកចំនួន០២ដើម
– ស្នាប់ដៃដែកចំនួន ០១
– ទូរស័ព្ទចំនួន០២គ្រឿង
– សម្ភារសេពថ្នាំញៀនចំនួន ០៣
– សម្ភារវិចខ្ចប់ថ្នាំញៀនមួយចំនួន
– សម្ភារចូកថ្នាំញៀនចំនួន ០៣
– ដែកកេះចំនួន ០៤
បច្ចុប្បន្ន ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យនិងវត្ថុតាង ទៅតុលាការ ចាត់ការតាមនិតិវិធី ។












