កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធករណីរក្សារទុកប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២:១០
នាទីទាបភ្លឺ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ (ប្រុស០២នាក់) (ស្រី០២នាក់)នៅចំណុចបន្ទប់ជួលគ្មានលេខផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៤នាក់ ៖
១.ឈ្មោះ ចាន់ វិសិដ្ន ហៅ អាកាំង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសបន្លែផ្សារនាគមាស ស្នាក់នៅ
បន្ទប់ជួលអត់លេខផ្លូវ៣៣៦ក្រុម២៨ភូមិ១០សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ (វិជ្ជមាន) ។
២.ឈ្មោះ ឆាយ សុខចន្ថា ហៅ ចន្ថាភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកឥវ៉ាន់ស្នាក់នៅផ្ទះលេខ៤៣ផ្លូវលេខ២ភូមិចាមសង្កាត់និរោធ៍ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ(វិជ្ជមាន) ។
៣.ឈ្មោះ ចាន់ឆេងអ៊យ ហៅ អ៊យភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់លាសហាស្នាក់បន្ទប់ជួលអត់មានលេខផ្លូវ៣៣៦ក្រុម២៨ភូមិ១០សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ (វិជ្ជមាន) ។
៤-ឈ្មោះ គ្នី ចាន្ថា ហៅ ចន្ថា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុស្នាក់នៅកន្លែងធ្វើការខេត្តកំពង់ស្ពឺ(វិជ្ជមាន) ។
+វត្ថុតាងចាប់យក ៖
-ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន( ចំនួន៣កញ្ចប់ តូចចំនួន២កញ្ចប់ធំល្មមចំនួន០១កញ្ចប់និងបំពង់កែវកែឆ្នៃ+ទុយោកែឆ្នៃសំរាប់ប្រើប្រាស់ចនួន០២និងម៉ូតូចំនួន០១គ្រឿងម៉ាកADVពណ៍សមានស្លាកលេខភ្នំពេញ 1IY- 5531 ៕
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។












