សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង យីហោ ថាំង ហួយក្លឹប បានឃាត់ខ្លួនជនបរទេសនិងជនជាតិខ្មែរសរុប១១១នាក់ រឹបអូសថ្នាំញៀនប្រមាណ៥គីឡូក្រាម នៅសង្កាត់បឹងត្របែក…
រាជធានីភ្នំពេញ ៖ នៅម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កម្លាំងជំនាញមន្ទីរប្រឆាំបទល្មេីសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ ថាំង ហួយក្លឹប នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចចម្រុះ បានឆ្មក់ចូលបង្ក្រាបទីតាំង ថាំង ហួយក្លឹប និងឃាត់ខ្លួនមនុស្ស ១១១នាក់ (ស្រី៥០នាក់)ដែលមានជនជាតិចិន វៀតណាម កូរ៉េ និងកម្ពុជា យកមកសាកសួរ នឹងអនុវត្តនីតិវិធី ចំណែកឯវត្ថុតាងមានថ្នាំញៀន៥គីឡូក្រាម ត្រូវបានកម្លាំងជំនាញរឹបអូស។
បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ ដើម្បីកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕












