ឃា-តក-ម្មគិតទុកជាមុន យកខ្សែភ្លើងរិ-តកសម្លា-ប់ ដោយសារភ្លើងប្រច័ណ្ឌប្រុសស្រលាញ់ប្រុស ត្រូវបានតុលាការបើកសវនាការជំនុំជម្រះ..

 

 

ភ្នំពេញ.នៅព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៣  ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ទីវ គឹមពិសាល បានបើកសវនាការលើសំណុំរឿង ឃា.តក.ម្មគិតទុកជាមុនដែលជនជាប់ចោទឈ្មោះ

ភូ សៀងឡាងភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ  (រឿងប្រច័ណ្ឌ ស្រលាញ់ភេទដូចគ្នា)

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី មានឃា-តក-ម្មមួយកើតឡើងនៅចំណុចក្នុងបន្ទប់ជួល

លេខ ៥បេ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនល្មើសខាងលើ បានធ្វើសកម្មភាពសម្លា-ប់ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋាននគបាល

ព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ ពន្ធ័ក្នុងករណីឃា-តក-ម្មខាងលើឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់នាយកដ្ឋាននគបាលព្រហ្មទណ្ឌ។

ជនសង្ស័យបានសារភាពនៅ ដំណាក់កាលសមត្ថកិច្ចថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាព សម្លា-ប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រច័ណ្ទ ហើយក៏យកខ្សែភ្លើងរិ-តកសម្លា-ប់តែម្តង។

 សវនាការនេះដែលលោកចៅក្រមបានកំណត់យកថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣  ពេលព្រឹកដើម្បីធ្វើការប្រកាសសាលក្រម។

ប្រភព( អ៊ឹងវុឌ្ឍិន)

 

 

Leave a Reply

Your email address will not be published.