តុលាការសម្រេចឃុំខ្លួនស្ត្រីមា្នក់ដាក់ពន្ធានគារ ករណីចេញសែកស្អុយ ជិត២០ម៉ឺនដុល្លារ..

 

ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី ទិត ដាលីន បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ង៉ុយ រស់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន នៅក្នុងមាត្រា ២៣១ នៃ ច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។

ជនត្រូវចោទឈ្មោះ ង៉ុយ រស់ ភេទស្រី អាយុ ៤០ ឆ្នាំ ទីលំនៅ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបាឲ្យដឹងថា ជនត្រូវចោទ ង៉ុយ រស់ និង នារីឈ្មោះ ង៉ុយ កុសល បានខ្ចីប្រាក់របស់ខ្លួនជាង២០មុឺនដុល្លារ ហើយជនត្រូវចោទ ង៉ុយ រស់ និង ង៉ុយ កុសល បានចេញ មូលប្បទានបត្រ ចំនួន៣សន្លឹង ដែលមានទឹកប្រាក់១៨មុឺនដុល្លារ ជាការសងបំណុលទៅឲ្យជនរងគ្រោះដែលជាម្ចាស់បំណុល ខណៈម្ចាស់បំណុលបានយក មូលប្បទានបត្រ ទៅដកប្រាក់នៅធនាគារ ស្រាប់តែ មូលប្បទានបត្រទាំង៣សន្លឹកនេះ គ្មានសាច់ប្រាក់។

ដោយសែកគ្មានសាច់ប្រាក់ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការដើម្បីឃាត់ខ្លួនជនឆបោក ចេញសែកស្អុយ គ្មានសាច់ប្រាក់មកផ្ទទ្ទាទោសតាមផ្លូវច្បាប់ ។ លុះដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញបានចេញ ដីកាបញ្ជាឲ្យចូលខ្លួន (ស្ត្រីទាំង២) ទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដោយស្ត្រីឈ្មោះ ង៉ុយ រស់បានចូលខ្លួន ទៅកាន់នាយកដ្ឋាននៅនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ តាមដីកាបញ្ជាចូលខ្លួន ប៉ុន្តែ ស្ត្រីឈ្មោះ ង៉ុយ កុសល មិនបានចូលខ្លួន តាមដីការបញ្ជាឲ្យចូលខ្លួន។

បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ង៉ុយ រស់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ រហូតចោទប្រកាន់ជាផ្លូវការ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន រួចបញ្ជូន ទៅកាន់ចៅក្រមស៊ើបសួរបន្តរហូតមានការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ PJជាបណ្ដោះអាសន្ន។

Leave a Reply

Your email address will not be published.