កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី លួច(ស្រាបៀរ)និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន…

បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណី លួច(ស្រាបៀរ)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមីនា និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្រុងសិរីសោភ័ណ។
ជនសង្ស័យទាំង២នាក់មាន ៖
១.ឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែររស់នៅភូមិតារាង
បាល់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
២.ឈ្មោះ ហ៉ិន លីណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ
គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
+ចាប់យកវត្ថុតាងរួមមាន៖
-រថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ2AK-9342 ដែលជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព)
-ស្រាបៀរ ABC ចំនួន០៣កេស, ស្រាបៀរហ្គេនស្បឺក ចំនួន០១កេស
(ប្រគល់ឱ្យជនរងគ្រោះវិញ)
-ទូរសព្ទម៉ាកTECNOSPARKចំនួន០១គ្រឿង
-ម្សៅក្រាម ពណ៌សថ្លាចំនួន០១កូនថង់កិប។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.