បុរសជនបរទេសម្នាក់សម្រេចចិត្តច-ងកសម្លា-ប់ខ្លួននៅក្រោមដើមកាស្យាបង្កឲ្យមានការភ្ញាក់ផ្អើល…

ភ្នំពេញ ÷ កម្មកររោងចក្រដើរទៅធ្វើការនៅពេលព្រឹកប្រទះឃើញស-ពជនបរទេសម្នាក់ច-ង-កនិងដើមកាស្យាដែល សភាពលត់ជង្គង់ក្នុងដីឡូមួយកន្លែងដែលធ្វើឲ្យមានការភិតភ័យរត់ទៅប្រាប់គេឯងមកជួយមើលបង្កការភ្ញាក់ផ្អើលកើតឡើង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង ៨ព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ស្ថិតនៅត្រង់ចំណុចដើមកាស្យាក្នុងដីឡូត៍មួយកន្លែងស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស-ពជនរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។មានសម្បុរខ្មៅ កំពស់ប្រហែល១ម៉ែត្រ៧៥ ក្បាលត្រងោលពាក់អាវយឺតដៃខ្លី ព៍ណសស្លៀកខោខៅប៊យខ្មៅជើងវែង ចងកនឹងដើមកាស្យាសភាពលត់ជង្គង់។
តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុនៅពេលព្រឹកកម្មករកម្មការិនីរោងចក្របានដើរទៅធ្វើការឆ្លងកាត់ដីឡូត៏ខាងលើ ក្រឡេកមើលទៅក៏ប្រទះឃើញសពជនបរទេសម្នាក់ចងករនិងដើមកាស្យា ភិតភ័យរត់ស្លន់ស្លោទៅប្រាប់គ្នីគ្នាអោយមកជួយមើលនិងប្រញាប់រាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្ដង។
ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានលោកបានចុះមកដល់កន្លែងកើតហេតុធ្វើការចងហ៊ុំព័ទ្ធខ្សែរនៅទីតាំងកើតហេតុនិងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសពដើម្បីបញ្ជាក់អោយច្បាស់ថាតើជនរងគ្រោះស្លាប់ដោយមូលហេតុអ្វីឲ្យពិតប្រាកដ។ និងធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យរងចាំស្វែងរកសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមវ្រពៃណី៕

Leave a Reply

Your email address will not be published.